ព្រះត្រៃបិដក ភាគ ១០១
គឺអវិជ្ជាសញ្ញោជនៈ អាស្រ័យនូវវិចិកិច្ឆាសញ្ញោជនៈផង នូវពួកសម្បយុត្តកក្ខន្ធផង។
[៦៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
ការរាប់២យ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណិ្ឌតគប្បីធ្វើយ៉ាងនេះចុះ បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
បញ្ហាវារៈ
[៧០] ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺកាមរាគសញ្ញោជនៈ ជាបច្ច័យនៃទិដ្ឋិសញ្ញោជនៈផង នៃអវិជ្ជាសញ្ញោជនៈផង ដោយហេតុប្បច្ច័យ ចក្កៈ។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ
ID: 637830573605856638
ទៅកាន់ទំព័រ៖