ព្រះត្រៃបិដក ភាគ ១០១
ដោយហេតុប្បច្ច័យ។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង នៃធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផង ដោយហេតុប្បច្ច័យ គឺកាមរាគសញ្ញោជនៈ ជាបច្ច័យនៃទិដ្ឋិសញ្ញោជនៈ និងអវិជ្ជាសញ្ញោជនៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយហេតុប្បច្ច័យ។
[៧១] ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ដោយអារម្មណប្បច្ច័យ គឺពួកសញ្ញោជនៈ ប្រារព្ធនូវពួកសញ្ញោជនៈ ទើបកើតឡើង។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ប្រារព្ធនូវពួកសញ្ញោជនៈ ទើបកើតឡើង។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកសញ្ញោជនៈក្តី ពួកខន្ធដែលប្រកបដោយសញ្ញោជនៈក្តី ប្រារព្ធនូវពួកសញ្ញោជនៈ ទើបកើតឡើង។ ធម៌ដែលប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ
ID: 637830573804658385
ទៅកាន់ទំព័រ៖