ព្រះត្រៃបិដក ភាគ ១០១

ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោជនៈ ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ផង នៃ​ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោជនៈ​ក្តី ពួក​ខន្ធ​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង។ ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637830573976198861
ទៅកាន់ទំព័រ៖