ព្រះត្រៃបិដក ភាគ ១០១
ពួកសញ្ញោជនៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ។ សញ្ញោជនធម៌ ពឹងផ្អែកនឹងសញ្ញោជនធម៌ផង នឹងនោសញ្ញោជនធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដិ្ឋសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ពឹងផ្អែកនឹងកាមរាគសញ្ញោជនៈផង នឹងពួកសម្បយុត្តកក្ខន្ធផង ទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ពឹងផ្អែកនឹងកាមរាគសញ្ញោជនៈផង នឹងវត្ថុផង បណ្ឌិតគប្បីចងជាចក្កៈចុះ។ នោសញ្ញោជនធម៌ ពឹងផ្អែកនឹងសញ្ញោជនធម៌ផង នឹងនោសញ្ញោជនធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោសញ្ញោជនក្ខន្ធ១ផង នឹងពួកសញ្ញោជនៈផង នឹងខន្ធ២… (គប្បីចង) ជាចក្កៈចុះ ពួកនោសញ្ញោជនក្ខន្ធ ពឹងផ្អែកនឹងពួកសញ្ញោជនៈផង នឹងវត្ថុផង។ សញ្ញោជនធម៌ក្តី នោសញ្ញោជនធម៌ក្តី ពឹងផ្អែកនឹងសញ្ញោជនធម៌ផង នឹងនោសញ្ញោជនធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោសញ្ញោជនក្ខន្ធ១ផង នឹងកាមរាគសញ្ញោជនៈផង នឹងខន្ធ២… (គប្បីចង) ជាចក្កៈចុះ ទិដិ្ឋសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងកាមរាគសញ្ញោជនៈផង នឹងវត្ថុផង (គប្បីចង) ជាចក្កៈចុះ។ សេចក្តីបំប្រួញ។
ID: 637830560309187057
ទៅកាន់ទំព័រ៖