ព្រះត្រៃបិដក ភាគ ១០១
ដរាបដល់ពួកអសញ្ញសត្វ និងពួកមហាភូត។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ អាស្រ័យនូវធម៌ដែលប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ នូវខន្ធ២…។ នូវធម៌ដែលប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ…។ បញ្ហាទាំង២ បណ្ឌិតគប្បីធ្វើផងចុះ។ ទុកៈនេះ ដូចគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
ចប់ សញ្ញោជនវិប្បយុត្តសញ្ញោជនិយទុកៈ។
គន្ថទុកៈ
បដិច្ចវារៈ
[៨១] គន្ថធម៌ (ធម៌ជាគ្រឿងដោតក្រង) អាស្រ័យនូវគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈ អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ អាស្រ័យនូវឥទំសច្ចាភិនិវេសកាយគន្ថៈ (កាយគន្ថៈ គឺសេចក្តីប្រកាន់មាំ ថានេះជារបស់ពិត) ឥទំសច្ចាភិនិវេសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ (ទើបកើតឡើង)។ នោគន្ថធម៌ (ធម៌មិនមែនជាគ្រឿងដោតក្រង) អាស្រ័យ
ID: 637830575265886457
ទៅកាន់ទំព័រ៖