ព្រះត្រៃបិដក ភាគ ១០១
នូវគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យនូវគន្ថធម៌ (ទើបកើតឡើង)។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី អាស្រ័យនូវគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈផង ពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ (ទើបកើតឡើង) (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។ នោគន្ថធម៌ អាស្រ័យនូវនោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ មិនមែនជាគន្ថៈ នូវខន្ធ២ …ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១ …(ទើបកើតឡើង)។ គន្ថធម៌ អាស្រ័យនូវនោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺគន្ថៈ អាស្រ័យនូវពួកខន្ធមិនមែនជាគន្ថៈ (ទើបកើតឡើង)។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី អាស្រ័យនូវនោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ពួកគន្ថៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ មិនមែនជាគន្ថៈ នូវខន្ធ២ …(ទើបកើតឡើង)។ គន្ថធម៌ អាស្រ័យនូវគន្ថធម៌ផង នូវនោគន្ថធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈ អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈផង នូវពួកសម្បយុត្តកក្ខន្ធផង (ទើបកើតឡើង) (បណ្ឌិតគប្បីធ្វើ) ជាចក្កៈ។
ID: 637830575446545826
ទៅកាន់ទំព័រ៖