ព្រះត្រៃបិដក ភាគ ១០១
នោគន្ថធម៌ អាស្រ័យនូវគន្ថធម៌ផង នូវនោគន្ថធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ មិនមែនជាគន្ថៈផង នូវពួកគន្ថៈផង នូវខន្ធ២ … (ទើបកើតឡើង)។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី អាស្រ័យនូវគន្ថធម៌ផង នូវនោគន្ថធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង អភិជ្ឈាកាយគន្ថៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ មិនមែនជាគន្ថៈផង នូវសីលព្វតបរាមាសកាយគន្ថៈផង នូវខន្ធ២ … (ទើបកើតឡើង បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។ សេចក្តីបំប្រួញ។ ព្រោះអារម្មណប្បច័្ចយ ព្រោះអវិគតប្បច្ច័យ។
[៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច័្ចយ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៨៣] នោគន្ថធម៌ អាស្រ័យនូវនោគន្ថធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ មិនមែនជាគន្ថៈ ជាអហេតុកៈ នូវខន្ធ២ …អហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ (ទើបកើតឡើង)។
ID: 637830575672586252
ទៅកាន់ទំព័រ៖