ព្រះត្រៃបិដក ភាគ ១០១

 [៨៤] នោ​គន្ថ​ធម៌ អាស្រ័យ​នូវ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​គន្ថៈ (ទើប​កើតឡើង)។ នោ​គន្ថ​ធម៌ អា​ស្រ័យ​នូវ​នោ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប បដិសន្ធិ រហូតដល់​ពួក​អសញ្ញ​សត្វ អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ (ទើប​កើតឡើង)។ នោ​គន្ថ​ធម៌ អាស្រ័យ​នូវ​គន្ថ​ធម៌​ផង នូវ​នោ​គន្ថ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​គន្ថៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង (ទើប​កើតឡើង)។ សេចក្តី​បំប្រួញ។ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣។ ព្រោះ​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣។ ព្រោះ​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣។ ព្រោះ​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៥] គន្ថ​ធម៌ អាស្រ័យ​នូវ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អភិជ្ឈា​កាយគន្ថៈ អា​ស្រ័យ​នូវ​ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ អាស្រ័យ​នូវ​អភិជ្ឈា​កាយគន្ថៈ ក្នុង​អរូប (ទើប​កើតឡើង)។ ក្នុង​អរូប មិន​មាន​សីលព្វត​បរា​មា​សៈ​ទេ ប្រស្នា​ទាំង៩ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ផង​ចុះ។ ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩។ ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩។ ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣។ ព្រោះ​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637830575893529203
ទៅកាន់ទំព័រ៖