ព្រះត្រៃបិដក ភាគ ១០១
[៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៤។ វត្ថុ ដែលបានត្រង់កនែ្លងណាៗ បណ្ឌិតគប្បីធ្វើមិនឲ្យផ្សេងគ្នា ត្រង់កន្លែងនោះៗចុះ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់២យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះផងចុះ។
សំសដ្ឋវារៈ
[១០] សញ្ញោជនធម៌ ច្រទ្បូកច្រទ្បំនឹងសញ្ញោជនធម៌ ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ច្រទ្បូកច្រទ្បំនឹងកាមរាគសញ្ញោជនៈ ឯពួកអរូប មានប្រស្នា៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណិ្ឌតគប្បីធ្វើយ៉ាងនេះឯង។
បញ្ហាវារៈ
[១១] សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាសញ្ញោជនៈ ជាប្បច្ច័យនៃពួកសម្បយុត្តកសញ្ញោជនៈ ដោយហេតុប្បច្ច័យ។ សញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌
ID: 637830560633664483
ទៅកាន់ទំព័រ៖