ព្រះត្រៃបិដក ភាគ ១០១
ឲ្យជាចក្កៈផងចុះ អភិជ្ឈាកាយគន្ថៈ ពឹងផ្អែកនឹងសីលព្វតបរាមាសកាយគន្ថៈផង នឹងវត្ថុផង (ទើបកើតឡើង) (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។ នោគន្ថធម៌ ពឹងផ្អែកនឹងគន្ថធម៌ផង នឹងនោគន្ថធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងខន្ធ១ មិនមែនជាគន្ថៈផង នឹងពួកគន្ថៈផង នឹងខន្ធ២ …ពួកខន្ធមិនមែនជាគន្ថៈ ពឹងផ្អែកនឹងពួកគន្ថៈផង នឹងវត្ថុផង (ទើបកើតឡើង)។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ពឹងផ្អែកនឹងគន្ថធម៌ផង នឹងនោគន្ថធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង អភិជ្ឈាកាយគន្ថៈផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងខន្ធ១ មិនមែនជាគន្ថៈផង នឹងសីលព្វតបរាមាសកាយគន្ថៈផង នឹងខន្ធ២ … (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ អភិជ្ឈាកាយគន្ថៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងសីលព្វតបរាមាសកាយគន្ថៈផង នឹងវត្ថុផង ទើបកើតឡើង (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។
[៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637830576638051469
ទៅកាន់ទំព័រ៖