ព្រះត្រៃបិដក ភាគ ១០១
[៩១] នោគន្ថធម៌ ពឹងផ្អែកនឹងនោគន្ថធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងខន្ធ១ មិនមែនជាគន្ថៈ ជាអហេតុកៈ នឹងខន្ធ២ …បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកខន្ធមិនមែនជាគន្ថៈ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈផង នឹងវត្ថុផង (ទើបកើតឡើង)។ សេចក្តីបំប្រួញ។
[៩២] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
[៩៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[៩៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ …ក្នុងអវិគតប្បច្ច័យ មានវារៈ១។ សូម្បីនិស្សយវារៈ ក៏ប្រហែលគ្នានឹងបច្ច័យវារៈដែរ។ សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើឲ្យជាប្រស្នា៩ ឯរូបមិនមានទេ។
ID: 637830576915263008
ទៅកាន់ទំព័រ៖