ព្រះត្រៃបិដក ភាគ ១០១
គឺពួកហេតុមិនមែនជាគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកគន្ថៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃគន្ថធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈផង ជានោគន្ថៈផង ជាបច្ច័យនៃពួកសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃនោគន្ថធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈផង ជានោគន្ថធម៌ផង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃគន្ថធម៌ផង នៃនោគន្ថធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈក្តី ជានោគន្ថៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកគន្ថៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៩៦] គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយអារម្មណប្បច្ច័យ គឺពួកគន្ថៈ កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថៈ។ មូល បណ្ឌិត គប្បីធ្វើផងចុះ ពួកខន្ធមិនមែនជាគន្ថៈ កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថៈ។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកគន្ថៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថៈ។ នោគន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយអារម្មណប្បច្ច័យ
ID: 637830577366751512
ទៅកាន់ទំព័រ៖