ព្រះត្រៃបិដក ភាគ ១០១

ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ត្រេកអរ រីករាយ ចំពោះ​កុសលកម្ម​នោះ រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសលកម្ម​នោះ។បេ។ ទោមនស្ស​កើតឡើង ដែល​សន្សំទុក​ល្អ​ហើយ ក្នុង​កាលមុន …ចេញ​អំពី​ឈាន (ហើយ​ពិចារណា) នូវ​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …ត្រេកអរ រីករាយ ចំពោះ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ។បេ។ ទោមនស្ស​កើតឡើង។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ត្រេកអរ រីករាយ​ចំពោះ​កុសលកម្ម​នោះ ពួក​គន្ថៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសលកម្ម​នោះ ដែល​ខ្លួន​សន្សំទុក​ល្អ​ហើយ ក្នុង​កាលមុន …ចេញ​អំពី​ឈាន (ហើយ​ពិចារណា) នូវ​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …ត្រេកអរ រីករាយ ចំពោះ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ពួក​គន្ថៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដែល​បណ្ឌិត​ត្រូវ​ប្រារព្ធ​ធ្វើ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637830577780763864
ទៅកាន់ទំព័រ៖