ព្រះត្រៃបិដក ភាគ ១០១
រីករាយ ចំពោះខន្ធនោះ រាគៈកើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអធិបតិ មិនមែនជាគន្ថៈ ជាបច្ច័យនៃពួកគន្ថៈ ដោយអធិបតិប្បច្ច័យ។ នោគន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ផង នៃនោគន្ថធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន …ធ្វើនូវពួកខន្ធមិនមែនជាគន្ថៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ពួកគន្ថៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអធិបតិ មិនមែនជាគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកគន្ថៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃគន្ថធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺមានវារៈ៣។
[៩៨] គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយអនន្តរប្បច្ច័យ គឺពួកគន្ថៈមុនៗ ជាបច្ច័យនៃពួកគន្ថៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ គន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយអនន្តរប្បច្ច័យ គឺពួកគន្ថៈមុនៗ ជាបច្ច័យនៃពួកខន្ធមិនមែនជាគន្ថៈក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកគន្ថៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ គន្ថធម៌
ID: 637830578330002145
ទៅកាន់ទំព័រ៖