ព្រះត្រៃបិដក ភាគ ១០១
ជាបច្ច័យនៃគន្ថធម៌ផង នៃនោគន្ថធម៌ផង ដោយអនន្តរប្បច្ច័យ គឺពួកគន្ថៈមុនៗ ជាបច្ច័យនៃពួកគន្ថៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ នោគន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ ការរំពឹងពីរយ៉ាង បណ្ឌិតគប្បីធ្វើចុះ វារៈជាបឋម មិនមានទេ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃគន្ថធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ វុដ្ឋានៈ១ បណ្ឌិតគប្បីធ្វើ ក្នុងវារៈជាកណ្ដាល។ គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយសមនន្តរប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩។
[៩៩] គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកគន្ថៈ (ជាបច្ច័យ) នៃពួកគន្ថៈ …មានវារៈ៣។ នោគន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ
ID: 637830578533365452
ទៅកាន់ទំព័រ៖