ព្រះត្រៃបិដក ភាគ ១០១
ដោយហេតុប្បច្ច័យ គឺពួកហេតុជាសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ផង នៃនោសញ្ញោជនធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុជាសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកសញ្ញោជនៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជានោសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[១២] សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសញ្ញោជនៈកើតឡើង ព្រោះប្រារព្ធនូវពួកសញ្ញោជនៈ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកនោសញ្ញោជនក្ខន្ធកើតឡើង ព្រោះប្រារព្ធនូវពួកសញ្ញោជនៈ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកសញ្ញោជនៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកសញ្ញោជនៈ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន នូវសីល…
ID: 637830560838493095
ទៅកាន់ទំព័រ៖