ព្រះត្រៃបិដក ភាគ ១០១
ជាបច្ច័យនៃគន្ថធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ បានដល់វារៈទាំង៣ ដែលបណ្ឌិតគប្បីធ្វើ ដោយន័យដូចជាអារម្មណប្បច្ច័យដែរ។
[១០០] នោគន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …នូវវត្ថុ ថាមិនទៀង …ទោមនស្សកើតឡើង (បុគ្គល) ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធមិនមែនជាគន្ថៈ ដោយបុរេជាតប្បច្ច័យ។ នោគន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល នូវចក្ខុ …ត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈកើតឡើង ទិដិ្ឋកើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។បេ។ ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុជាបច្ច័យនៃពួកគន្ថៈ ដោយបុរេជាតប្បច្ច័យ។ នោគន្ថធម៌ ជាបច្ច័យ
ID: 637830578931079203
ទៅកាន់ទំព័រ៖