ព្រះត្រៃបិដក ភាគ ១០១

នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល នូវ​ចក្ខុ …ត្រេកអរ រីករាយ​ចំពោះ​វត្ថុ ប្រារព្ធ​នូវ​វត្ថុ​នោះ រាគៈ​កើតឡើង ទិដ្ឋិ​…។បេ។ ទោមនស្ស​កើតឡើង ពួក​គន្ថៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។
 [១០១] នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា​មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637830579157265389
ទៅកាន់ទំព័រ៖