ព្រះត្រៃបិដក ភាគ ១០១

នៃ​នោ​គន្ថ​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា​មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣។ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៣។ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣។ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩។ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០២] គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​គន្ថៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637830579354266143
ទៅកាន់ទំព័រ៖