ព្រះត្រៃបិដក ភាគ ១០១
ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។
[១០៣] គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ គន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយអតិ្ថប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកគន្ថៈ ជាបច្ច័យនៃកាយនេះដែលកើតមុន ដោយអត្ថិប្បច្ច័យ។ គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ផង នៃនោគន្ថធម៌ផង ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ នោគន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នោគន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកខន្ធមិនមែនជាគន្ថៈ ជាបច្ច័យនៃពួកគន្ថៈ ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ …ត្រេកអរ រីករាយចំពោះវត្ថុ រាគៈកើតឡើង ទិដ្ឋិកើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។បេ។ វត្ថុ ជាបច្ច័យនៃពួកគន្ថៈ ដោយអត្ថិប្បច្ច័យ។ នោគន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ផង នៃនោគន្ថធម៌ផង
ID: 637830579570402513
ទៅកាន់ទំព័រ៖