ព្រះត្រៃបិដក ភាគ ១០១
ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ មិនមែនជាគន្ថៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកគន្ថៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ …ត្រេកអរ រីករាយចំពោះវត្ថុ ពួកគន្ថៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ វត្ថុ ជាបច្ច័យនៃពួកគន្ថៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃគន្ថធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺសីលព្វតបរាមាសកាយគន្ថៈផង សម្បយុត្តកក្ខន្ធផង ជាបច្ច័យនៃអភិជ្ឈាកាយគន្ថៈ ដោយអត្ថិប្បច្ច័យ (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។ សហជាត គឺសីលព្វតបរាមាសកាយគន្ថៈផង វត្ថុផង ជាបច្ច័យនៃអភិជ្ឈាកាយគន្ថៈ ដោយអត្ថិប្បច្ច័យ (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃនោគន្ថធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺខន្ធ១ មិនមែនជាគន្ថៈក្តី ពួកគន្ថៈក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ …សហជាត គឺពួកគន្ថៈផង វត្ថុផង ជាបច្ច័យនៃពួកខន្ធមិនមែនជាគន្ថៈ ដោយអត្ថិប្បច្ច័យ
ID: 637830579764538451
ទៅកាន់ទំព័រ៖