ព្រះត្រៃបិដក ភាគ ១០១
សហជាត គឺពួកគន្ថៈផង ពួកមហាភូតផង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកគន្ថៈផង ពួកសម្បយុត្តកក្ខន្ធផង ជាបច្ច័យនៃបុរេជាត កាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកគន្ថៈផង កពទ្បិង្ការាហារផង ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកគន្ថៈផង រូបជីវិតិន្រ្ទិយផង ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃគន្ថធម៌ផង នៃនោគន្ថធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ មិនមែនជាគន្ថៈផង សីលព្វតបរាមាសកាយគន្ថៈផង ជាបច្ច័យនៃខន្ធ៣ផង នៃអភិជ្ឈាកាយគន្ថៈផង នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។ សហជាត គឺសីលព្វតបរាមាសកាយគន្ថៈផង វត្ថុផង ជាបច្ច័យនៃអភិជ្ឈាកាយគន្ថៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ (បណ្ឌិតគប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។
[១០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងប្បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ
ID: 637830579989168122
ទៅកាន់ទំព័រ៖