ព្រះត្រៃបិដក ភាគ ១០១

គន្ថ​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១១០] គន្ថ​សម្បយុត្ត​ធម៌ (ធម៌​ដែល​ប្រកបដោយ​គន្ថៈ) អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​គន្ថ​សម្បយុត្ត នូវ​ខន្ធ២…។ គន្ថ​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ លោភៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ បដិឃៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទោមនស្ស។ ពួក​គន្ថ​សម្បយុត្ត​ធម៌​ក្តី ពួក​គន្ថ​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​គន្ថៈ នូវ​ខន្ធ២ …ខន្ធ៣ផង លោភៈ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ នូវ​ខន្ធ២ …ខន្ធ៣ផង បដិឃៈ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​ទោមនស្ស នូវ​ខន្ធ២…។ គន្ថ​វិប្បយុត្ត​ធម៌ អាស្រ័យ
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637830580971297726
ទៅកាន់ទំព័រ៖