ព្រះត្រៃបិដក ភាគ ១០១

អភិធម្មបិដក
បដ្ឋាន អដ្ឋ​មភាគ
អនុលោម​ទុក​ប្ប​ដ្ឋាន
សញ្ញោជន​ទុ​កៈ
បដិ​ច្ច​វារៈ


 [១] សញ្ញោជន​ធម៌ (ធម៌​ដែល​ចង​សត្វ​ទុក​ក្នុង​វដ្តៈ) អាស្រ័យ​នូវ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ សីលព្វត​បរាមាស​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ មាន​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ ឥស្សា​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​បដិឃ​សញ្ញោជនៈ មច្ឆរិយ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​បដិឃ​សញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​បដិឃ​សញ្ញោជនៈ ភវ​រាគ​សញ្ញោជនៈ​ក្តី
ទំព័រទី ១ | បន្ទាប់
ID: 637830559027309665
ទៅកាន់ទំព័រ៖