ព្រះត្រៃបិដក ភាគ ១០១

អរូបៈ ក៏​មាន​បច្ច័យ​ដែរ។ (បញ្ហា​វារៈ) បីៗ នៃ​បច្ច័​យមួយៗ បណ្ឌិត​ត្រូវ​ធ្វើ​ផង​ចុះ។ អារម្មណ​ប្ប​ច្ច័​យក្តី សហជាត​ប្ប​ច្ច័​យក្តី ឧបនិស្សយ​ប្ប​ច្ច័​យក្តី បណ្ឌិត​ត្រូវ​បង្វិល​ក្នុង​វារៈ​ទាំង៩ផង​ចុះ។ បច្ច័យ​ទាំងអស់ បណ្ឌិត​ត្រូវ​ធ្វើ​ក្នុង​បញ្ហា​វារៈ​យ៉ាងនេះ​ផង​ចុះ។

ចប់ គន្ថ​គន្ថ​សម្បយុត្ត​ទុ​កៈ។


គន្ថ​វិប្បយុត្ត​គន្ថ​និយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៥៧] គន្ថ​វិប្បយុត្ត​ធម៌ (ធម៌​ដែល​ប្រាសចាក​គន្ថៈ) និង​គន្ថ​និ​យធម៌ (ធម៌​ដែល​គួរ​ដល់​គន្ថៈ) អាស្រ័យ​នូវ​គន្ថ​វិប្បយុត្ត​ធម៌ និង​គន្ថ​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​ជា​គន្ថ​វិប្បយុត្ត និង​ជា​គន្ថ​និយៈ នូវ​ខន្ធ២ …ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ មហាភូត១…។បេ។ លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ យ៉ាងណា បណ្ឌិត​ត្រូវឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចប់ គន្ថ​វិប្បយុត្ត​គន្ថ​និយ​ទុ​កៈ។


ឱឃ​យោគ​គោ​ច្ឆ​កទុ​កៈ
បដិ​ច្ច​វារៈ


 [១៥៨] អាស្រ័យ​នូវ​ឱឃ​ធម៌ …យោគ​ធម៌ អាស្រ័យ
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637830612800670740
ទៅកាន់ទំព័រ៖