ព្រះត្រៃបិដក ភាគ ១០១

នូវ​យោគ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ឯគោ​ច្ឆ​កៈ​ទាំងពីរ (នេះ) ដូចគ្នានឹង​អាសវ​គោ​ច្ឆ​កៈ​ដែរ មិន​មានការ​ធ្វើ​ផ្សេងៗទេ។

ចប់ ឱឃ​យោគ​គោ​ច្ឆ​កទុ​កៈ។


នីវរណ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៥៩] នីវរណធម៌ (ធម៌​ជា​គ្រឿង​រារាំង) អាស្រ័យ​នូវ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ព្យាបាទ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ព្យាបាទ​នី​វរ​ណៈ ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ កុក្កុ​ច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ព្យាបាទ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ កុក្កុ​ច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ព្យាបាទ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ អាស្រ័យ​នូវ​វិចិកិច្ឆា​នី​វរ​ណៈ អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ឧទ្ធច្ច​នី​វរ​ណៈ។ នោ​នីវរណធម៌ (ធម៌​មិនមែន​ជា​គ្រឿង​រារាំង) អាស្រ័យ​នូវ​នីវរណធម៌ ទើប​កើតឡើង
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637830613072694781
ទៅកាន់ទំព័រ៖