ព្រះត្រៃបិដក ភាគ ១០១

នីវរណ​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៩៤] នីវរណ​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​នីវរណ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នីវរណ​សម្បយុត្ត នូវ​ខន្ធ២…។ នីវរណ​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​នីវរណ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ។ នីវរណ​សម្បយុត្ត​ធម៌​ក្តី នីវរណ​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​នីវរណ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នីវរណ​សម្បយុត្ត​ផង នូវ​ចិត្តសមុដ្ឋាន​រូប​ផង នូវ​ខន្ធ២…។ នីវរណ​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​នីវរណ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ …ជា​នីវរណ​វិប្បយុត្ត នូវ​ខន្ធ២ …បដិសន្ធិ មាន​ដរាបដល់​ពួក​មហាភូត​ខាងក្នុង។ នីវរណ​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​នីវរណ​សម្បយុត្ត​ធម៌​ផង នូវ​នីវរណ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637830619566969112
ទៅកាន់ទំព័រ៖