ព្រះត្រៃបិដក ភាគ ១០១
[២២២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនមគ្គប្បច្ច័យ មានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
[២២៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ …ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ការរាប់ជាអនុលោម បណ្ឌិតគប្បីធ្វើចុះ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ចប់ នីវរណសម្បយុត្តទុកៈ។
នីវរណនីវរណិយទុកៈ
បដិច្ចវារៈ
[២២៤] ធម៌ជានីវរណៈ និងជានីវរណិយៈ អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ។ ការរាប់ទាំងអស់ បណ្ឌិតគប្បីចែកយ៉ាងនេះចុះ។ ប្រហែលគ្នានឹងនីវរណទុកៈដែរ ឥតមានការធ្វើឲ្យផ្សេងគ្នាឡើយ។
ID: 637830624775168484
ទៅកាន់ទំព័រ៖