ព្រះត្រៃបិដក ភាគ ១០១
បរាមដ្ឋទុកៈ
បដិច្ចវារៈ
[២៧៦] បរាមដ្ឋធម៌ អាស្រ័យនូវបរាមដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវបរាមដ្ឋក្ខន្ធ១ នូវខន្ធ២ …បដិសន្ធិដរាបដល់ពួកមហាភូតខាងក្នុង។ អាស្រ័យនូវបរាមដ្ឋធម៌…។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បរាមដ្ឋទុកៈ បណ្ឌិតគប្បីធ្វើយ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាឡើយ។
ចប់ បរាមដ្ឋទុកៈ។
បរាមាសសម្បយុត្តទុកៈ
បដិច្ចវារៈ
[២៧៧] បរាមាសសម្បយុត្តធម៌ អាស្រ័យនូវបរាមាសសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យគឺខន្ធ៣ អាស្រ័យនូវបរាមាសសម្បយុត្តក្ខន្ធ១ នូវខន្ធ២…។ បរាមាសវិប្បយុត្តធម៌ អាស្រ័យនូវបរាមាសសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកបរាមាសសម្បយុត្តកក្ខន្ធ។
ID: 637830633546975875
ទៅកាន់ទំព័រ៖