ព្រះត្រៃបិដក ភាគ ១០១
ពិចារណាឃើញ ត្រេកអរ រីករាយ ចំពោះពួកបរាមដ្ឋក្ខន្ធ និងពួកនោបរាមាសក្ខន្ធ ថាមិនទៀង …បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ។ សូម្បីក្នុងវារៈដទៃ បណ្ឌិតក៏គប្បីប្រារព្ធវារៈទាំង៣ ហើយធ្វើយ៉ាងនេះដែរ។ ទុកៈនេះ ប្រហែលគ្នានឹងបរាមាសទុកៈដែរ។ លោកុត្តរៈ ដែលបណ្ឌិតមិនគប្បីបានក្នុងទុកៈណា ក៏មិនគប្បីធ្វើក្នុងទុកៈនោះ។
ចប់ បរាមាសបរាមដ្ឋទុកៈ។
បរាមាសវិប្បយុត្តបរាមដ្ឋទុកៈ
បដិច្ចវារៈ
[៣១៣] បរាមាសវិប្បយុត្តបរាមដ្ឋធម៌ អាស្រ័យបរាមាសវិប្បយុត្តបរាមដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវបរាមាសវិប្បយុត្តបរាមដ្ឋក្ខន្ធ១ នូវខន្ធ២…។ បរាមាសវិប្បយុត្តអបរាមដ្ឋធម៌ អាស្រ័យនូវបរាមាសវិប្បយុត្តអបរាមដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។
លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណាមិញ បណ្ឌិតគប្បីធ្វើយ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាឡើយ។
ចប់ បរាមាសវិប្បយុត្តបរាមដ្ឋទុកៈ។
ចប់ អនុលោមទុកប្បដ្ឋាន ខាងដើម។
ID: 637830640109776988
ទៅកាន់ទំព័រ៖