ព្រះត្រៃបិដក ភាគ ១០១

 [១០៧] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ …ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ មូល៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ អនុលោម​បទ​ទាំងឡាយ បណ្ឌិត គប្បី​ធ្វើឲ្យ​បរិបូណ៌ …ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ គន្ថ​ទុ​កៈ។


គន្ថ​និយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១០៩] គន្ថ​និ​យធម៌ (ធម៌​ដែល​គួរ​ដល់​គន្ថៈ) អាស្រ័យ​នូវ​គន្ថ​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ជា​គន្ថ​និយៈ​…។ សេចក្តី​បំប្រួញ។ លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ចែករំលែក​យ៉ាងនោះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចប់ គន្ថ​និយ​ទុ​កៈ។

ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637830580705880565
ទៅកាន់ទំព័រ៖