ព្រះត្រៃបិដក ភាគ ១០២
បដ្ឋាន នវមភាគ
អនុលោមទុកប្បដ្ឋាន ខាងចុង
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។
សារម្មណទុកៈ
បដិច្ចវារៈ
[១] សារម្មណធម៌ (ធម៌ប្រកបដោយអារម្មណ៍
(១)) អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈ នូវខន្ធ២…ក្នុងខណៈនៃបដិសន្ធិ។បេ។ អនារម្មណធម៌ (ធម៌មិនមានអារម្មណ៍
(២)) អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវសារម្មណខន្ធក្នុងខណៈនៃបដិសន្ធិ។បេ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាសារម្មណៈ នូវខន្ធ២ …ក្នុងខណៈនៃបដិសន្ធិ។បេ។ អនារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌
(១) គឺកុសលស អកុសល វិបាកក្នុងភូមិ៤ កិរិយាអព្យាក្រិតក្នុងភូមិ៣។ អដ្ឋកថា។ (២) គឺរូប និព្វាន។ អដ្ឋកថា។
ID: 637830651403156696
ទៅកាន់ទំព័រ៖