ព្រះត្រៃបិដក ភាគ ១០២
ក្នុងខណៈនៃបដិសន្ធិ មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសារម្មណក្ខន្ធពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត។ សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ។បេ។ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ អនារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធ២ផង នឹងសារម្មណក្ខន្ធផង នឹងពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ
ID: 637830653351169803
ទៅកាន់ទំព័រ៖