ព្រះត្រៃបិដក ភាគ ១០២

 [១៣៥] ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន … នូវ​សីល … បុគ្គល​ធ្វើ​នូវ​ឧបោសថកម្ម ពិចារណា​នូវ​ឧបោសថកម្ម​នោះ ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កុសល​នោះ ទោមនស្ស​កើតឡើង នូវ​ពួក​កុសល ដែល​សន្សំ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន នូវ​ឈាន … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល នូវ​ពួក​កិលេស ដែល​លះបង់​ហើយ … ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ពួក​ចិត្ត​សម្បយុត្ត​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គល​ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកបដោយ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពួក​ចិត្ត​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ចិត្ត​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637830674950042344
ទៅកាន់ទំព័រ៖