ព្រះត្រៃបិដក ភាគ ១០២

ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ចិត្ត​វិ​ប្ប​យុត្ត​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ … ពួក​ចិត្ត​វិ​ប្ប​យុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៣៦] ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន … នូវ​សីល​… នូវ​ឧបោសថកម្ម … ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង ក្នុង​កាលមុន … អំពី​ឈាន … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព … ធ្វើ​នូវ​ផល ឲ្យ​ជាទី​គោរព ហើយ​ពិចារណា បុគ្គល​ធ្វើ​នូវ​ពួក​ចិត្ត​សម្បយុត្ត​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​ចិ​ត្ត​សម្បយុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637830675160133141
ទៅកាន់ទំព័រ៖