ព្រះត្រៃបិដក ភាគ ១០២

ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​វិប្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​ចិ​ត្ត​សម្បយុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌​ផង នៃ​ចិត្ត​វិប្បយុត្ត​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​ចិ​ត្ត​សម្បយុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ ចិត្ត​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … បុគ្គល​ធ្វើ​នូវ​ពួក​ចិត្ត​វិ​ប្ប​យុត្ត​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។
 [១៣៧] ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្ត​សម្បយុត្ត​ក្ខន្ធ​មុនៗ។បេ។ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637830675367818791
ទៅកាន់ទំព័រ៖