ព្រះត្រៃបិដក ភាគ ១០២

ប្រស្នា៧ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ តំណ មិន​មាន​ទេ។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​ប្រស្នា៦ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​ប្រស្នា៧ ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ តំណ មិន​មាន​ទេ។
 [១៣៨] ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន។បេ។ ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល​…។បេ។ នូវ​សេចក្តី​ប្រាថ្នា … នូវ​កាយិកសុខ … អាស្រ័យ​នូវ​កាយិកទុក្ខ ហើយ​ឲ្យ​នូវ​ទាន។បេ។ សម្លាប់​នូវ​សត្វ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ កាយិកទុក្ខ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ចិត្ត​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​នូវ​រដូវ … នូវ​ភោជន … បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​នូវ​សង្ឃ រដូវ … ភោជន …
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637830675589173455
ទៅកាន់ទំព័រ៖