ព្រះត្រៃបិដក ភាគ ១០២
សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[១៣៩] ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃពួកចិត្តសម្បយុត្តកក្ខន្ធ ដោយបុរេជាតប្បច្ច័យ។
[១៤០] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ សេចក្តីបំប្រួញ មានវារៈ១។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ គឺមានវារៈ១។
[១៤១] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសម្បយុត្តចេតនា (ចេតនា ដែលប្រកបដោយចិត្ត) ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។
ID: 637830675857740381
ទៅកាន់ទំព័រ៖