ព្រះត្រៃបិដក ភាគ ១០២
ឯនានាខណិកៈ គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធ ដោយកម្មប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តវិប្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យនៃពួកកដត្តារូប ដោយកម្មប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ផង នៃចិត្តវិប្បយុត្តធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[១៤២] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយវិបាកប្បច្ច័យ មានវារៈ៣។
[១៤៣] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអាហារប្បច្ច័យ មានវារៈ៣។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យ
ID: 637830676129147374
ទៅកាន់ទំព័រ៖