ព្រះត្រៃបិដក ភាគ ១០២
នៃចិត្តវិប្បយុត្តធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។
[១៤៤] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៣។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺចក្ខុន្ទ្រិយ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្រ្ទិយ។បេ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្រ្ទិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ១។
[១៤៥] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌
ID: 637830676378739336
ទៅកាន់ទំព័រ៖