ព្រះត្រៃបិដក ភាគ ១០២

ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ ចិត្ត​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ នៃ​ពួក​ចិត្ត​សម្បយុត្ត​កក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​ចក្ខ្វាយតនៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ កាយាយតនៈ … វត្ថុ ជា​បច្ច័យ នៃ​ពួក​ចិត្ត​សម្បយុត្ត​កក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [១៤៦] ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ នៃ​ចិត្ត​វិប្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ នៃ​ចិត្ត​សម្បយុត្ត​ធម៌​ផង នៃ​ចិត្ត​វិប្បយុត្ត​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិត្ត​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​វិប្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត អាហារ និង​ឥន្ទ្រិយ។ សេចក្តី​បំប្រួញ។ ចិត្ត​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​វិប្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637830676599666141
ទៅកាន់ទំព័រ៖