ព្រះត្រៃបិដក ភាគ ១០២
បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យ នៃពួកចិត្តសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី នៃខន្ធ២ … កាយាយតនៈក្តី ចិត្តសម្បយុត្តក្ខន្ធ១ក្តី វត្ថុក្តី នៃខន្ធ២ … ខន្ធ២ … មានបដិសន្ធិដែរ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកចិត្តសម្បយុត្តក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ មានបដិសន្ធិដែរ។ បច្ឆាជាត គឺពួកចិត្តសម្បយុត្តកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្តសម្បយុត្តកក្ខន្ធក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
ID: 637830676774691882
ទៅកាន់ទំព័រ៖