ព្រះត្រៃបិដក ភាគ ១០២
ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[១៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៤។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ចប់ ចិត្តសម្បយុត្តទុកៈ។
ចិត្តសំសដ្ឋទុកៈ
បដិច្ចវារៈ
[១៥២] ចិត្តសំសដ្ឋធម៌
(១) (ធម៌ដែលច្រឡំដោយចិត្ត) អាស្រ័យនូវចិត្តសំសដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋក្ខន្ធ១ នូវខន្ធ២ … មានបដិសន្ធិដែរ។ ចិត្តវិសំសដ្ឋធម៌
(២) (ធម៌ដែលប្រាសចាកការច្រឡំដោយចិត្ត) អាស្រ័យនូវចិត្តសំសដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យនូវពួកចិត្តសំសដ្ឋក្ខន្ធ។
ចិត្តសម្បយុត្តទុកៈ យ៉ាងណា ចិត្តសំសដ្ឋទុកៈ បណ្ឌិតគប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
(១) គឺវេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ។ (២) គឺរូប និងនិព្វាន។
ID: 637830677720726368
ទៅកាន់ទំព័រ៖