ព្រះត្រៃបិដក ភាគ ១០២
ចិត្តសមុដ្ឋានទុកៈ
បដិច្ចវារៈ
[១៥៣] ចិត្តសមុដ្ឋានធម៌
(១) (ធម៌មានចិត្តជាសមុដ្ឋាន) អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … មហាភូត១ ជាចិត្តសមុដ្ឋាន … ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ នោចិត្តសមុដ្ឋានធម៌
(២) (ធម៌មិនមានចិត្តជាសមុដ្ឋាន) អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២…។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ
(១) គឺវេទនាខន្ធ។ (២) គឺចិត្ត រូបដ៏វិសេស និងនិព្វាន។
ID: 637830678107160995
ទៅកាន់ទំព័រ៖