ព្រះត្រៃបិដក ភាគ ១០២
ក្នុងខណៈនៃបដិសន្ធិ ឧបាទារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ …។
[១៥៤] ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តជាបដិសន្ធិ អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្តអាស្រ័យនូវវត្ថុ។
ID: 637830678466352857
ទៅកាន់ទំព័រ៖