ព្រះត្រៃបិដក ភាគ ១០២

ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ …។
 [១៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៥៦] ចិត្តសមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​ចិត្តសមុដ្ឋាន នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ នូវ​ខន្ធ២ … ជាម​ហា​ភូត១ ចិត្តសមុដ្ឋាន … ចិត្តសមុដ្ឋាន​រូប​ក្តី ឧបា​ទា​រូប​ក្តី អាស្រ័យ​នូវ​ពួក​មហាភូត មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ នោ​ចិត្តសមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637830678974221222
ទៅកាន់ទំព័រ៖