ព្រះត្រៃបិដក ភាគ ១០២

ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត អាស្រ័យ​នូវ​ពួក​អហេតុ​កក្ខន្ធ ជា​ចិត្តសមុដ្ឋាន ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​ចិត្តសមុដ្ឋាន នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។បេ។ នោ​ចិត្តសមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត វត្ថុ អាស្រ័យ​នូវ​ចិត្ត ចិត្ត អាស្រ័យ​នូវ​វត្ថុ មហាភូត១ រហូតដល់​ពួក​អសញ្ញ​សត្វ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ចិត្តសមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុកចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត។បេ។ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ក្តី មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី អាស្រ័យ​នូវ​វត្ថុ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637830679147694485
ទៅកាន់ទំព័រ៖