ព្រះត្រៃបិដក ភាគ ១០២
គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាចិត្តសមុដ្ឋានផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវចិត្តផង។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។
ID: 637830679320032511
ទៅកាន់ទំព័រ៖