ព្រះត្រៃបិដក ភាគ ១០២

ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ …។
 [១៥៧] ចិត្តសមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​មហាភូត១ ជា​ចិត្តសមុដ្ឋាន … ចិត្តសមុដ្ឋាន​រូប​ក្តី ឧបា​ទា​រូប​ក្តី អាស្រ័យ​នូវ​ពួក​មហាភូត។ នោ​ចិត្តសមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ។ នោ​ចិត្តសមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត វត្ថុ អាស្រ័យ​នូវ​ចិត្ត មហាភូត១ រហូតដល់​ពួក​អសញ្ញ​សត្វ។ ចិត្តសមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ចិត្ត។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637830679574130547
ទៅកាន់ទំព័រ៖