ព្រះត្រៃបិដក ភាគ ១០២
ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។
[១៥៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនោវិគតប្បច្ច័យ មានវារៈ៦។
ID: 637830679782390227
ទៅកាន់ទំព័រ៖